khmer eng
  • លោកជំទាវ មាន សំអាន ចែកចង្ក្រានសន្សំសំចៃថាមពល ជាអំណោយក្រុមហ៊ុនSIPCO ជូនដល់ប្រជាពលរដ្ឋស្រុកស្ទោង ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុង
    ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋស្រុកស្ទោងចំនួន៧០៦គ្រួសារ និងបូកសរុប បិទបញ្ចប់ការអនុវត្តគម្រោងបែងចែកចង្ក្រាន សន្សំសំចៃថាមពល និងធុងចម្លោះទឹកស្អាត ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដំណាក់កាលទី១ នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

    នាឱកាសនោះ លោកជំទាវប្រធាន បានមានប្រសាសន៍នាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរស្រុក ប្រជាពលរដ្ឋស្រុកស្ទោងទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

    លោកជំទាវប្រធាន បានគូសបញ្ជាក់ថា ការចែកចង្ក្រានសន្សំសំចៃថាមពល ជាអំណោយក្រុមហ៊ុនSIPCO ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យយើងទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន រួមចំណែកការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ។

    អំណោយទាំងអស់នោះរួមមាន៖ ចង្ក្រានសន្សំសំចៃថាមពល និងសារុងចែកជូនដល់ប្រជាពលរដ្ឋចំនួន៧០៦គ្រួសារ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនដល់អាជ្ញាធរស្រុកផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក